សកម្មភាពកម្មវិធីសិក្សារួម

គោលបំណងនៃសកម្មភាពកម្មវិធីសិក្សារួមរបស់ AISPP (CCAs) គឺដើម្បីបង្កើនការរៀនសូត្រសម្រាប់សិស្ស និងដើម្បីជួយសិស្សដូចជា៖

សកម្មភាពកម្មវិធីសិក្សារួម

គោលបំណងនៃសកម្មភាពកម្មវិធីសិក្សារួមរបស់ AISPP (CCAs) គឺដើម្បីបង្កើនការរៀនសូត្រ​ និងដើម្បីជួយសិស្សដូចជា៖

CCAs គឺជាសកម្មភាពដែលសិស្សានុសិស្សពីថ្នាក់មូលដ្ឋានដល់ឆ្នាំទី 12 អាចជ្រើសរើសចូលរួមចន្លោះពីម៉ោង 3 ដល់ម៉ោង 4 រសៀល។ សកម្មភាពទាំងនេះជួយដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់សិស្ស ហើយផ្តល់ឱ្យពួកគេនូវជម្រើសមួយចំនួនអំពីជំនាញដែលពួកគេចង់ផ្តោតលើ។ សកម្មភាពរួមមាន មេរៀនហែលទឹកបន្ថែម ការចូលរួមប្រកួតក្នុងក្រុមកីឡា ការចូលរួមក្នុងក្រុមតន្ត្រី ឱកាសពង្រីកសិល្បៈvisual art និងសកម្មភាពជាច្រើនផ្សេងទៀតដែលអនុញ្ញាតឱ្យសិស្សបន្តចំណាប់អារម្មណ៍របស់ពួកគេ។

AISPP ផ្តល់ជូននូវ CCAs ជាច្រើនដំណាក់កាល ក្នុងអំឡុងឆ្នាំសិក្សា។ ជាធម្មតាដំណាក់កាលនីមួយៗមានរយៈពេលប្រហែល 8 សប្តាហ៍ ប៉ុន្តែការរឹតបន្តឹងនៃជំងឺកូវីត បានផ្លាស់ប្តូរដំណាក់កាលទាំងនេះ។ នៅចុងបញ្ចប់នៃដំណាក់កាលនីមួយៗ សិស្សអាចជ្រើសរើសសកម្មភាពថ្មីសម្រាប់ជុំបន្ទាប់។ AISPP ផ្តល់ជូនកម្មវិធី CCAs នៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ សិស្សអាចជ្រើសរើសធ្វើសកម្មភាពរយៈពេល​មួយ ពីរ ឬទាំងបីថ្ងៃ។ ប្រសិនបើបុត្រធីតារបស់លោក លោកស្រីកំពុងចូលរួមក្នុងកម្មវិធី CCAs ពួកគេនឹងនៅសាលារហូតដល់ម៉ោង 4 រសៀល។ សិស្ស​ដែល​មិន​បាន​ចូល​រួម​កម្មវិធី CCAs អាចទៅ​ផ្ទះ​នៅ​ម៉ោង ៣ រសៀល។ សម្រាប់ក្រុមគ្រួសារដែលមានបុត្រធីតាលើសពីមួយនាក់នៅ AISPP យើងខ្ញុំសូមណែនាំឱ្យសិស្សជ្រើសរើសសកម្មភាពនៅថ្ងៃតែមួយ ដូច្នេះលោក លោកស្រីត្រូវមកទទួលបុត្រធីតាតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ។ AISPP មាន​កម្មវិធី EY Sibling CCA សម្រាប់គ្រួសារដែលមានបុត្រធីតាក្នុងកម្រិត SY/PY និងបងប្អូនបង្កើតដែលរៀននៅកម្រិត EY ប៉ុន្តែពួកគេត្រូវតែចុះឈ្មោះនៅថ្ងៃតែមួយ។