សារពីលោកស្រីនាយិកា

សូមស្វាគមន៍មកកាន់ឆ្នាំសិក្សា 2022-2023 និងអបអរសាទរចំពោះសហគមន៍ថ្មីរបស់ AISPP! AISPP មានថ្នាក់បញ្ចប់ការសិក្សាដំបូងបំផុតកាលពីខែ មិថុនាកន្លងទៅនេះ ហើយយើងខ្ញុំមានភាពរំភើបយ៉ាងក្រៃលែង​ដែលបានក្លាយជាផ្នែកមួយនៃសមិទ្ធិផលដ៏វិសេសវិសាលនេះ។ ឯកឧត្ដម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្តល់កិត្តិយសថ្លែងសន្ទរកថា​ដ៏មានអត្ថន័យ​ និងបំផុស​គំនិត។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ AISPP សម្រាប់ការគាំទ្រដល់សាលា សំខាន់ជាងនេះទៅទៀត សម្រាប់ការគាំទ្រដល់បុត្រធីតារបស់លោក​ លោកស្រី នៅពេលមានបញ្ហាប្រឈមជាមួយនឹងការរឹតបន្តឹងនៃជំងឺកូវីដ និងការរៀនសូត្រពីចម្ងាយ។ នៅក្នុងឆ្នាំនេះយើងនៅតែផ្តោតលើការពាក់ម៉ាស់នៅខាងក្នុងបរិវេណសាលា ប៉ុន្តែយើងខ្ញុំសង្ឃឹមថាស្ថានភាពនឹងមានភាពប្រសើរឡើងនាពេលអនាគត។

សហគមន៍របស់យើងបន្តរីកចម្រើនជាមួយសិស្សានុសិស្សគ្រប់វ័យ ហើយបច្ចុប្បន្ននេះ​ AISPP មាន សិស្សចំនួន 375 នាក់! ពេលដែលនាងខ្ញុំបានមកដល់រាជធានីភ្នំពេញដំបូង AISPP មានសិស្សមិនដល់ប្រមាណ 100 នាក់ នោះទេ នេះជាសមិទ្ធិផលដ៏ធំមួយសម្រាប់ក្រុមការងារសាលាទាំងមូល។ AISPP ​មាន​លោកគ្រូ អ្នកគ្រូ​ដ៏​ល្អ សិស្សានុសិស្សដែល​សកម្ម ក្រុមការងារ​គាំទ្រ​ដ៏ខ្លាំងពូកែ និងមាន​ទីតាំង​ដ៏​ស្រស់​ស្អាត​សម្រាប់​ការ​សិក្សា និង​ការ​បង្រៀន​ជា​រៀង​រាល់​ថ្ងៃ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មាតាបិតា​ អាណាព្យាបាល​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ និងក្រុមការងារ AISPP ទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរឆ្ពោះទៅមុខប្រកបដោយនិរន្តរភាព។

យើងខ្ញុំសូមស្វាគមន៍នាយិកាទទួលបន្ទុកក្នុងកម្រិតបឋមសិក្សាថ្មីនៅឆ្នាំនេះ ហើយពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេចដើម្បីកែលម្អ និងអភិវឌ្ឍសាលា។ Council of International Schools (CIS) និង Western Association of Schools និង​ Colleges (WASC) នឹងមកទស្សនកិច្ច​ នៅខែ ឧសភា ឆ្នាំ 2023​ នៃឆ្នាំ​សិក្សាថ្មីនេះ។

យើងខ្ញុំសង្ឃឹមថាលោក​ លោកស្រី និងសិស្សានុសិស្សគ្រប់រូប មានពេលវេលាដ៏រីករាយជាមួយគ្រួសារ និងមិត្តភ័ក្តិក្នុងថ្ងៃឈប់សម្រាកវិស្សមកាលធំ។ យើងខ្ញុំសូមស្វាគមន៍ លោក លោកស្រី មកកាន់បរិវេណសាលានៅគ្រប់ពេលទាំងអស់ ដើម្បីមើលពីសកម្មភាពសិក្សា ការបង្រៀន បរិវេណសាលា និងសម្ភារៈបរិក្ខាររបស់យើងខ្ញុំ។

Betsy Hanselmann

Leave a Comment