កម្រិតវិទ្យាល័យ​​ CP (16 - 19 ឆ្នាំ)

ក្នុងកម្រិតវិទ្យាល័យ សិស្សមានសិទ្ធិជ្រើសរើសកម្មវិធីសិក្សាចំនួន៣៖

CP កម្រិតវិទ្យាល័យ (16 - 19 ឆ្នាំ )

ក្នុងកម្រិតវិទ្យាល័យ សិស្សមានសិទ្ធិជ្រើសរើសកម្មវិធីសិក្សាចំនួន៣៖

សញ្ញាប័ត្រវិទ្យាល័យ AISPP

សិស្សានុសិស្សទាំងអស់ដែលបំពេញតម្រូវការនៃកម្មវិធីសិក្សាដែលបានជ្រើសរើសដោយជោគជ័យ នឹងទទួលបានសញ្ញាប័ត្រវិទ្យាល័យ AISPP ដែលទទួលស្គាល់ជាអន្តរជាតិ។ ប្រសិនបើសិស្សជ្រើសរើសសិក្សា សញ្ញាប័ត្រវិទ្យាល័យ AISPP ហើយមិនសិក្សា DP ឬ CP នោះ ពួកគេនៅតែអាចបញ្ចប់វគ្គសិក្សា IB DP ដែលត្រូវបានវាយតម្លៃជាមួយនឹងមុខវិជ្ជាមួយចំនួនផ្សេងទៀត ដើម្បីសម្រេចបាននូវសញ្ញាបត្រវិទ្យាល័យ។

សញ្ញាប័ត្រវិទ្យាល័យ AISPP

សិស្សានុសិស្សទាំងអស់ដែលបំពេញតម្រូវការនៃកម្មវិធីសិក្សាដែលបានជ្រើសរើសដោយជោគជ័យ នឹងទទួលបានសញ្ញាប័ត្រវិទ្យាល័យ AISPP ដែលទទួលស្គាល់ជាអន្តរជាតិ។ ប្រសិនបើសិស្សជ្រើសរើសធ្វើ AISPP Diploma ហើយមិនមែនជា DP ឬ CP ពេញលេញទេនោះ ពួកគេនៅតែអាចបញ្ចប់វគ្គសិក្សា IB DP ដែលត្រូវបានវាយតម្លៃខាងក្រៅមួយ ឬច្រើន រួមជាមួយនឹងមុខវិជ្ជាមួយចំនួនផ្សេងទៀតដែលត្រូវបានវាយតម្លៃខាងក្នុង ដើម្បីសម្រេចបានសញ្ញាបត្រវិទ្យាល័យរបស់ពួកគេ។

តើកម្មវិធី IB Career-related Program (CP) នៅ AISPP ជាអ្វី?

AISPP គឺជាសាលាដែលមានការទទួលស្គាល់តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សា IB Career-related Program (CP) សម្រាប់សិស្សដែលមានអាយុចាប់ពី 16-19 ឆ្នាំ។ កម្មវិធី​ CP គឺជាក្របខណ្ឌនៃការអប់រំអន្តរជាតិដែលរួមបញ្ចូលតម្លៃនៃ IB ទៅក្នុងកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស។ កម្មវិធីនេះរៀបចំសិស្សសម្រាប់កម្រិតឧត្តមសិក្សា ហើយអនុញ្ញាតឱ្យសិស្សផ្តោតលើភាពខ្លាំង និងចំណាប់អារម្មណ៍របស់ពួកគេ។ CP បញ្ចូលចក្ខុវិស័យ និងគោលការណ៍អប់រំរបស់ IB ទៅក្នុងកម្មវិធីសិក្សាក្នុងស្រុក ដែលដោះស្រាយតម្រូវការរបស់សិស្សដែលចូលរួមក្នុងកម្មវិធីសិក្សាទាក់ទងនឹងអាជីព។ កម្មវិធី​ CP ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្សជាមួយសាកលវិទ្យាល័យដៃគូល្បីៗចំនួន 4 – សាកលវិទ្យាល័យ Savannah College of Art & Design (SCAD) , Embry-Riddle Aeronautical University (ERAU) , SUMAS និង សាកលវិទ្យាល័យ Les Roches ។ កម្មវិធី CP អនុញ្ញាតឱ្យសិស្សសិក្សាវគ្គសិក្សាដែលអាចផ្ទេរបានរបស់សាកលវិទ្យាល័យដៃគូ ខណៈពេលដែលពួកគេកំពុងរៀននៅថ្នាក់ទី 11 និង 12 នៅសាលា AISPP ។

សិស្សដែលចុះឈ្មោះក្នុងកម្មវិធី CP នឹងបញ្ចប់វគ្គសិក្សា IB Diploma ចំនួន 3 វគ្គ, កម្មវិធី CP Core, និងការសិក្សាទាក់ទងទៅនឹងអាជីពជាមួយសាកលវិទ្យាល័យដៃគូ។ CP Core រួមមានការរៀនផ្នែកសេវាកម្ម វគ្គជំនាញផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍន៍ភាសា និងគម្រោងស្រាវជ្រាវឆ្លុះបញ្ចាំងដែលផ្តោតលើផលប៉ះពាល់សីលធម៌នៃបញ្ហាពិភពពិតទាក់ទងនឹងវិស័យសិក្សាដែលបានជ្រើសរើសរបស់សិស្ស។

តើកម្មវិធី IB Career-related Program (CP) នៅ AISPP ជាអ្វី?

AISPP គឺជាសាលាដែលមានការទទួលស្គាល់តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូនកម្មវិធី IB Career-related Program (CP) សម្រាប់សិស្សដែលមានអាយុ 16-19 ឆ្នាំ។ CP គឺជាក្របខណ្ឌនៃការអប់រំអន្តរជាតិដែលរួមបញ្ចូលតម្លៃនៃ IB ទៅក្នុងកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស។ កម្មវិធីដែលទាក់ទងនឹងអាជីពរៀបចំសិស្សសម្រាប់កម្រិតឧត្តមសិក្សា ហើយកម្មវិធីនេះក៏អនុញ្ញាតឱ្យសិស្សផ្តោតលើភាពខ្លាំង និងចំណាប់អារម្មណ៍របស់ពួកគេ។ កម្មវិធី CP បញ្ចូលចក្ខុវិស័យ និងគោលការណ៍អប់រំរបស់ IB ទៅក្នុងកម្មវិធីសិក្សាក្នុងស្រុក ហើយបំពេញតម្រូវការរបស់សិស្សដែលចូលរួមក្នុងការសិក្សាទាក់ទងនឹងអាជីព។ កម្មវិធី​ CP ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្សជាមួយសាកលវិទ្យាល័យដៃគូល្បីៗចំនួន 4 – សាកលវិទ្យាល័យ Savannah College of Art & Design (SCAD) , Embry-Riddle Aeronautical University (ERAU) , SUMAS និង សាកលវិទ្យាល័យ Les Roches ។ កម្មវិធី CP អនុញ្ញាតឱ្យសិស្សសិក្សាវគ្គសិក្សាដែលអាចផ្ទេរបានរបស់សាកលវិទ្យាល័យដៃគូ ខណៈពេលដែលពួកគេកំពុងរៀននៅថ្នាក់ទី 11 និង 12 នៅសាលា AISPP ។

សិស្សដែលចុះឈ្មោះក្នុងកម្មវិធី CP នឹងបញ្ចប់វគ្គសិក្សា IB Diploma ចំនួន 3 វគ្គ, កម្មវិធី CP Core, និងការសិក្សាទាក់ទងទៅនឹងអាជីពជាមួយសាកលវិទ្យាល័យដៃគូ។ CP Core រួមមានការរៀនផ្នែកសេវាកម្ម វគ្គជំនាញផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍន៍ភាសា និងគម្រោងស្រាវជ្រាវឆ្លុះបញ្ចាំងដែលផ្តោតលើផលប៉ះពាល់សីលធម៌នៃបញ្ហាពិភពពិតទាក់ទងនឹងវិស័យសិក្សាដែលបានជ្រើសរើសរបស់សិស្ស។

ភាពជាដៃគូនៃការចុះឈ្មោះចូលរៀនពីរកម្មវិធី៖

ការសហការជាមួយ SCAD គឺជាឱកាសពិសេសមួយ សម្រាប់សិស្សានុសិស្សដែលចង់បានអាជីពនៅក្នុងវិស័យសិល្បៈ និងការរចនា។ តាមរយៈវេទិកាអនឡាញរបស់ SCAD សិស្សានុសិស្សរបស់ AISPP នឹងអាចចូលរួមជាមួយនិស្សិតឆ្នាំទីមួយ នៃសាកលវិទ្យាល័យនានា សម្រាប់ការបង្រៀនបន្តផ្ទាល់ និងសិក្ខាសាលាជាមួយសាស្រ្តាចារ្យដ៏ឆ្នើមទូទាំងសកលលោក។ នេះគឺជាវគ្គសិក្សាដែលមានតម្រូវការខ្លាំង។

សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍លើវិស័យអាកាសចរណ៍ ERAU ផ្តល់នូវឱកាសសិក្សាតាមរយៈកម្មវិធីCP ។ ERAU ជាសាកលវិទ្យាល័យដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1926 និងជាសាកលវិទ្យាល័យដែលចំណាស់ និងធំជាងគេ ដែលមានការទទួលស្គាល់ពេញលេញលើសកលលោក លើឯកទេសវិស័យអាកាសចរណ៍ និងលំហអាកាស។ សិស្សរបស់ AISPP នឹងអាចសិក្សាជាមួយសាស្រ្តាចារ្យជំនាញដែលមានបទពិសោធន៍ជាច្រើនទសវត្សរ៍។ សិស្ស​អាច​ជ្រើសរើសកម្មវិធីសិក្សា​ផ្នែក​អាកាសចរណ៍ វិស្វកម្ម​អាកាសចរណ៍ និង កម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

សិស្សដែលចាប់អារម្មណ៍លើផ្នែកធុរកិច្ច ឬនិរន្តរភាព អាចជ្រើសរើសកម្មវិធីសិក្សាជាមួយសាលា SUMAS ។ កម្មវិធីសិក្សាធុរកិច្ចនេះអនុញ្ញាតឱ្យសិស្សអភិវឌ្ឍចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងដែលអនុញ្ញាតឱ្យពួកគេក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យនេះ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើផ្នែកបដិសណ្ឋារកិច្ច សាលា Les Roches ផ្តល់ជូននូវកម្មវិធីសិក្សារយៈពេលពីរឆ្នាំដែលអភិវឌ្ឍជំនាញជាក់ស្តែងនៅក្នុងវគ្គសិក្សាម៉ូឌុលជាច្រើន ដែលមានគោលបំណងអភិវឌ្ឍសិស្សឱ្យ​ក្លាយជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ច។ សាលា Les Roches គឺជាសាលាដែលឈានមុខគេក្នុងវិស័យបដិសណ្ឋារកិច្ច ហើយសិស្សអាចបង្កើតមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំតាមរយៈវិធីសាស្រ្តម៉ូឌុល។

ស្វែងរកពួកយើងនៅលើ Youtube

ព្រឹត្តិការណ៍ពិសេសជាច្រើនកំពុងកើតឡើងនៅ AISPP ។ សូម​ទស្សនា​វីដេអូ​ខ្លះៗអំពី​សាលា​របស់​យើងខ្ញុំ។
សូម Like & Subscribe ឆាណែល និងសូមអរគុណសម្រាប់ការគាំទ្រ!

ស្វែងរកពួកយើងនៅលើ Youtube

ព្រឹត្តិការណ៍ពិសេសជាច្រើនកំពុងកើតឡើងនៅ AISPP ។ សូម​ទស្សនា​វីដេអូ​ខ្លះៗអំពី​សាលា​របស់​យើងខ្ញុំ។
សូម Like & Subscribe ឆាណែល និងសូមអរគុណសម្រាប់ការគាំទ្រ!